តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK បានរាយការណ៍ថាគ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលមានក
ម្រិត ៦.១ រ៉ិចទ័របានវាយប្រហារនៅទីក្រុងតូក្យូនិងតំបន់ជុំវិញនៅល្ងាចថ្ងៃព្រហស្បតិ៍ទី ៧ ខែតុលានេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារ CNA នៅថ្ងៃទី០៧ តុលា ២០២១៕
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថាការរញ្ជួយនេះនៅវេលាម៉ោង ១០.៤១ នាទីយប់ម៉ោង នៅលើកម្រិតអាំងតង់ស៊ីតេរបស់ជប៉ុនដែលជាកម្រិតមួយដែលអាចបណ្តាលឱ្យខូចខាតអាគារនិងបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី។
ចំណុចកណ្តាលនៃការរញ្ជួយដីនេះគឺស្ថិតនៅភាគពាយ័ព្យនៃខេត្តជីបាភាគខាងកើតរដ្ឋធានីតូក្យូដែលមានជម្រៅ ៨០ គីឡូម៉ែត្រ។ ទូរទស្សន៍ NHK បាននិយាយថាមិនមានគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិពីការរញ្ជួយដីនោះទេ។ ភ្លាមៗនេះមិនមានសេចក្តីរាយការណ៍អំពីការរងរបួសឬការខូចខាតនោះទេ។
ទូរទស្សន៍ NHK បាននិយាយថាខ្សែរថភ្លើង ជាច្រើនត្រូវបានផ្អាកដោយសារតែរញ្ជួយដី ហើយរដ្ឋាភិបាលបានបង្កើតក្រុមការងារឆ្លើយតបបន្ទាន់ចំពោះគ្រោះរញ្ជួយដីមួយនេះ។
គួរបញ្ជាក់ថា ការរញ្ជួយដីគឺជារឿងធម្មតានៅក្នុងប្រទេសជប៉ុនដែលជាតំបន់មួយដែលមានសកម្មភាពរញ្ជួយដីបំផុតនៅលើពិភពលោក ហើយប្រទេសនេះមានប្រហែល ២០ ភាគរយនៃការរញ្ជួយដីនៅលើពិភពលោក ។RT