គ្រាប់រ៉ុក្កែតរបស់រុស្ស៊ី បានវាយប្រហារនៅក្បែរទីស្នាក់ការរដ្ឋាភិបាលអ៊ុយក្រែនក្នុងទីក្រុងKharkiv បានសម្លាប់ជនស៊ីវិល រួមទាំងកុមារផងដែរ
2 ឆ្នាំ មុន
ក្រុងគៀវ៖ រុស្ស៊ីកំពុងប្រឈមមុខនឹងភាពឯកោកាន់តែខ្លាំងឡើងនៅថ្ងៃអង្គារ ០១ មីនា ខណៈដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបង្ហាញសញ្ញាថាគ្មានការបញ្ឈប់ការឈ្លានពានអ៊ុយក្រែន ដែលបានឈានចូលដល់ថ្ងៃទី ៦ របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០១ មីនា ២០២២។
ទីក្រុង Kharkiv ធំទីពីររបស់អ៊ុយក្រែន ត្រូវបានវាយប្រហារពីគ្រាប់រ៉ុក្កែត ឬមីស៊ីល ដោយបង្កឱ្យមានការបំផ្លិចបំផ្លាញដល់អគារទីស្នាក់នៃរដ្ឋាភិបាលអ៊ុយក្រែនក្នុងទីក្រុងមួយនេះ៕ ខណៈដែលកិច្ចពិភាក្សាដើម្បីដោះស្រាយជម្លោះមិនបានសម្រេច។ ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារនៅទីក្រុង Kharkov បានសម្លាប់ជនស៊ីវិល រួមទាំងកុមារផងដែរ។
គួរបញ្ជាក់ថា ប្រជាជាតិនានាបានដាក់ទណ្ឌកម្មលើធុរកិច្ចកំពូលរបស់រុស្សី មហាសេដ្ឋីនិងមន្ត្រី រួមទាំងលោកពូទីន ដើម្បីឆ្លើយតបទៅនឹងជម្លោះនេះ។RT