ការបាញ់ប្រហារគ្នាក្នុងគុកធំបំផុតក្នុងប្រទេសអេក្វាឌ័របានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨នាក់ និងរបួស ២៥នាក់
អេក្វាឌ័រ៖ ការប្រយុទ្ធគ្នាដោយកាំភ្លើង គ្រឿងផ្ទុះ និងដាវ រវាងក្រុមគូប្រជែងនៅក្នុងពន្ធនាគារដ៏ធំបំផុតរបស់ប្រទេសអេក្វាឌ័របានសម្លាប់អ្នកទោសយ៉ាងហោចណាស់ 68 នាក់ និងរបួស 25 នាក់កាលពីថ្ងៃសៅរ៍ ខណៈដែលអាជ្ញាធរបាននិយាយថាការប៉ះទង្គិចគ្នានៅតែមិនអាចគ្រប់គ្រងបាននៅឯពន្ធនាគារ Litoral Penitentiary។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន CGTN នៅថ្ងៃទី១៤ វិច្ឆិកា ២០២១។
ការសម្លាប់នេះបានផ្ទុះឡើងនៅព្រឹកព្រលឹមនៅឯពន្ធនាគារក្នុងទីក្រុង Guayaquil នៅក្នុងនោះក្រុមមន្ត្រីបាននិយាយថាជាការផ្ទុះចុងក្រោយនៃការប្រយុទ្ធគ្នាក្នុងចំណោមក្រុមទំនើងក្នុងពន្ធនាគារដែលជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀនអន្តរជាតិ។
យ៉ាងណាមិញ ការប្រយុទ្ធគ្នាស្រដៀងទៅនឹងការប្រឈមមុខដាក់គ្នារវាងក្រុមឧក្រិដ្ឋជនកាលពីចុងខែកញ្ញា ដែលបានឆក់យកជីវិតមនុស្ស 119 នៅឯពន្ធនាគារដែលមានអ្នកទោសជាង 8,000។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះគឺធ្ងន់ធ្ងរបំផុតនៅក្នុងប្រព័ន្ធពន្ធនាគារអេក្វាឌ័រ ហើយបានជំរុញឱ្យប្រធានាធិបតី Guillermo Lasso ប្រកាសស្ថានភាពអាសន្ននៅក្នុងពន្ធនាគារទាំងអស់នៅក្នុងប្រទេស។RT