ហ្សាកាតា៖ អំពើហឹង្សាមួយបានផ្ទុះឡើងក្រោយការប្រកួតបាល់ទាត់មួយនៅប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យមន្ត្រីនគរបាលបង្ខំចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងមានមនុស្សស្លាប់ដល់ទៅ ១៧៤នាក់ ដោយសាររត់ជាន់គ្នា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី ០២ តុលា ២០២២។

មានការប៉ះទង្គិចរវាងអ្នកគាំទ្រក្រុមពីរជួបគ្នានៅកីឡដ្ឋាន Kanjuruhan នៅទីក្រុង Malang City ភាគខាងកើតខេត្តជ្វា (Java) ដែលបញ្ចប់ទៅដោយ Persebaya Surabaya យកឈ្នះ Arema Malang ៣-២ នៃការប្រកួតក្របខណ្ឌលីគ កំពូលឥណ្ឌូនេស៊ី Indonesian Premier League។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ