លោក ពូទីន ថា រុស្ស៊ីអាចនឹងបង្កើនការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប តាមរយៈបំពង់បង្ហូរប្រេង Nord Stream 2
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលថ្ងៃពុធបានថ្លែងថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប តាមរយៈតំណភ្ជាប់នៃបំពង់បង្ហូរប្រេង Nord Stream 2 ដែលមានព្រំប្រទល់ជាមួយប្រទេសអាល្លឺម៉ង់ នៅក្រោមសមុទ្របាល់ទិក។ នេះបើយោងតាមការចុះផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១៣ តុលា ២០២២។
ថ្លែងនៅឯវេទិកាថាមពលក្នុងទីក្រុងម៉ូស្គូ លោក ពូទីន បានចោទប្រកាន់ម្តងទៀតថា សហរដ្ឋអាមេរិកទំនងជានៅពីក្រោយហេតុការណ៍ផ្ទុះ ដែលបំផ្ទុះតាមតំណភ្ជាប់ទាំងពីរនៃបំពង់បង្ហូរឧស្ម័ន Nord Stream 1 និងតំណភ្ជាប់មួយក្នុងចំណោមតំណភ្ជាប់ទាំងពីរនៃបំពង់ Nord Stream 2 ដែលបណ្តាលឱ្យមានការលេចធ្លាយឧស្ម័នដ៏ធំមួយ និងមិនអាចគ្រប់គ្រងបាន។
លោក ពូទីន បន្តថា តំណភ្ជាប់មួយក្នុងចំណោមតំណភ្ជាប់ទាំងពីរនៃបំពង់បង្ហូរឧស្ម័ន Nord Stream 2 នៅតែមានសម្ពាធ ប៉ុន្តែត្រៀមខ្លួនរួចរាល់សម្រាប់សេវាកម្ម ដោយបន្ថែមថាសមត្ថភាពរបស់វាមានដល់ទៅ ២៧ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ។ លោកថា ប្រសិនបើការត្រួតពិនិត្យបង្ហាញថា បំពង់បង្ហូរឧស្ម័នមានសុវត្ថិភាពក្នុងការដំណើរការនោះ រុស្ស៊ីត្រៀមខ្លួនជាស្រេច៕RT