កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាលបានអះអាងថាបុគ្គលឈ្មោះ ប៊ុន សក្កដា អាយុ៣៨ឆ្នាំមានវិជ្ជមានជំងឺកូវីដ-១៩រស់នៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮបានចម្លងជំងឺកូវីដ១៩ទៅមនុស្សចំនួន១២នាក់ និងបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយមនុស្សចំនួន២០២នាក់ផ្សេងៗទៀតដែលត្រូវយកសំណាក់ធ្វើតេស្តរកកូវីដ១៩។

រដ្ឋបាលខេត្តកណ្តាលបានអះអាងថាបុគ្គលឈ្មោះ ប៊ុន សក្កដា អាយុ៣៨ឆ្នាំមានវិជ្ជមានជំងឺកូវីដ-១៩រស់នៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮបានចម្លងជំងឺកូវីដ១៩ទៅមនុស្សចំនួន១២នាក់ និងបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយមនុស្សចំនួន២០២នាក់ផ្សេងៗទៀតដែលត្រូវយកសំណាក់ធ្វើតេស្តរកកូវីដ១៩។

យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលដែលទើបចេញផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថាបុគ្គលឈ្មោះ ប៊ុន សក្កដា អាយុ៣៨ឆ្នាំកំពុងសមរាក់ព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅហើយបុគ្គលនេះបានចម្លងទៅមនុស្សចំនួន១២នាក់ផ្សេងទៀតដែលម្នាក់បានឆ្លងការពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២១និង១១នាក់ទៀតបានរកឃើញនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២១នេះដែលបច្ចុប្បន្នអ្នកជំងឺទាំងនោះបានបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។

រដ្ឋបាលខេត្តបានបន្តថាចំណែកអ្នកពាក់ព័ន្ធផ្សេងៗទៀតអ្នកពាក់ព័ន្ធផ្សេងទៀតចំនួន២០២នាក់កំពុងតាមដានសុខភាពនិងធ្វើចត្តាឡីស័កនៅមណ្ឌវិទ្យាល័យទេពប្រណម្យស្រុកពញាឮនិងនៅមណ្ឌលវិទ្យាល័យសិរីមង្គលស្រុកមុខកំពូលនិងបន្តយកសំណាករកកូវីដ១៩។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គល ឈ្មោះ ប៊ុន សក្កដា ខាងលើ ត្រូវបន្តគោរព អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដោយធ្វើចត្តាឡី ស័កដោយប្រុងប្រយ័ត្នខ្ពស់និងកុំប៉ះពាល់ជាមួយអ្នកផ្សេងទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ