អង់គ្លេស៖ ក្រុមមន្រ្តីសុខាភិបាលអង់គ្លេសបាននិងកំពុងធ្វើការស៊ើបអង្កេតទៅលើវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលមានប្រភពដើមពីប្រទេសឥណ្ឌា ប៉ុន្តែមកទល់ពេលនេះ ពួកគេនៅពុំទាន់មានភស្តុតាងគ្រប់គ្រាន់ ដើម្បីចាត់ថ្នាក់វា គឺដូចជាការព្រួយបារម្ភនៅឡើយទេ ។នេះបើយោងតាមប្រភព CAN

លោកស្រី Susan Hopkins ជាអ្នកពិគ្រោះយោបល់ផ្នែកជំងឺឆ្លង និងអតិសុខុមជីវសាស្ត្រនៅវិទ្យាស្ថានសុខភាពសាធារណៈចក្រភពអង់គ្លេស (PHE) បានប្រាប់កម្មវិធី “Andrew Marr Show” របស់ទូរទស្សន៍ BBC ថា យើងមិនទាន់មានទិន្នន័យគ្រប់គ្រាន់អំពីវីរុសបំប្លែងខ្លួនថ្មីនេះនៅឡើយទេ ដើម្បីអាចបញ្ជាក់បាន ថាតើវាជាវីរុសដែលអាចបង្កការព្រួយបារម្ភឬអត់… តែយើងបានដាក់វាជាវីរុសដែលស្ថិតក្រោមការតាមដាន ។

គួររម្លឹកថា បើតាមវិទ្យាស្ថានសុខភាពសាធារណៈចក្រភពអង់គ្លេស (PHE) ខ្លួនបានរកឃើញករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីចំនួន៧៧ករណីនៅក្នុងចក្រភពអង់គ្លេស ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ