(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់ជ្រាបថា យោងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ១៩ ចំនួន១០ នាក់បម្រើការងារនៅកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត កាលពីថ្ងៃទី២៨ ខែមីនា ក្រុមការងារបានយកវត្ថុវិភាគសំណាកចំពោះអ្នកមានរោគសញ្ញាចូលក្នុងនិយមន័យសង្ស័យថា មានជំងឺកូវីដ១៩ នៅកាស៊ីណូមួយកន្លែងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈលទ្ធផលវិជ្ជមានកូវីដ១៩។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ