បាងកក៖ ក្រសួងសុខាភិបាលថៃបាននិយាយថា ថ្ងៃសុក្រ ទី២១ ឧសភា ២០២១នេះ ប្រទេសថៃបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៣,៤៨១នាក់ទៀត និងស្លាប់៣២នាក់ផងដែរ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bangkok Post
ក្រសួងសុខាភិបាលថៃថា ក្នុងចំណោមឆ្លងថ្មី ៣៤៨១នាក់ មាន៩៥១នាក់ឆ្លងក្នុងពន្ធនាគារ នឹងចំនួន ២.៥៣០ករណីឆ្លងក្នងសហគមន៍។ គិតត្រឹមព្រឹកថ្ងៃទី២១ ឧសភា ថៃមានអ្នកកើតជំងឺកូវីដ១៩ សរុបកើនដល់១២ម៉ឺន៣ពាន់៦៦នាក់ហើយ ស្លាប់កើនដល់៧៣៥នាក់។
គួរបញ្ជាក់ថា ត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយមកនេះ ថៃក៏បានព្យាបាលឲ្យជាសះស្បើយចំនួន២,៨៦៨នាក់ដែរ ហើយឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ៕RT