ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ត្រូវបានទទួលការពិន័យក្រោយល្មើសវិធានការសុខភាពប្រឆាំងនឹងកូវីដ១៩
ប្រេស៊ីល៖ អភិបាលខេត្ត Maranhao បាននិយាយថា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro នឹងត្រូវទទួលការពិន័យជាដាច់ខាតអំពើបទល្មើសទៅនឹងវិធានការសុខាភិបាលរបស់ប្រេស៊ីល ពោល គឺលោកបានប្រព្រឹត្តអំពើមួយក្នុងការរៀបចំកម្មវិធីជួបជុំជាសាធារណៈមួយកាលពីថ្ងៃទី ២១ ខែឧសភា កន្លងទៅជាមួយចំនួនមនុស្សច្រើនជាង ១០០នាក់ ហើយភាគច្រើនពុំមានពាក់ម៉ាស។ នេះបើយោងតាមសារព័ត៌មាន CAN ចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១
នៅក្នុងទីក្រុង Maranhao ជាទីដែលពិធីជួបជុំនោះត្រូវបានធ្វើឡើងដោយរដ្ឋាភិបាល ស្ថិតនៅភាគខាងជើងឈៀងខាងកើតប្រទេសប្រេស៊ីលមួយនេះ បានដាក់បម្រាមមិនឲ្យមានការជួបជុំលើសពី១០០ នាក់ឡើយ ទោះជាក្នុងលក្ខខណ្ឌបែបណាក្តីហើយមន្ត្រីរដ្ឋាភិបាលទីក្រុង Maranhao លោក Flavio Dino បាននិយាយទៀតថា ច្បាប់នេះនឹងអនុវត្តចំពោះបុគ្គលគ្រប់រូបដោយមិនមានការលើកលែងឡើយ។
យ៉ាងណាក្តី ឧុទ្ទកាល័យលោកប្រធានាធិបតី Bolsonaro មានរយៈពេល១៥ ថ្ងៃក្នុងការប្ដឹងជំទាស់ ក្រោយពីពេលដែលមានការពិន័យត្រូវបានប្រកាសរួចរាល់។
គួរបញ្ជាក់ផងដែរ ប្រេស៊ីលគឺជាប្រទេសលំដាប់ទី៣ បន្ទាប់ពី ឥណ្ឌា និងសហរដ្ឋអាមេរិក ដែលមានអត្រាអ្នកឆ្លងកូវីដកើនដល់16,047,439នាក់ និងស្លាប់448,291នាក់ ខណៈអ្នកជាសះស្បើយ14,462,432នាក់។RT