បាងកក៖ ក្នុងរយៈពេល២៤ចុងក្រោយមកនេះ ថៃមានមនុស្សស្លាប់ដោយសារតែជំងឺកូវីដ១៩ ចំនួន៤១នាក់ ជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន ក្រៅពីនេះ ក៏មានឆ្លងថ្មី២៤៥៥នាក់ទៀតដែរ នេះបើតាមក្រសួងសុខាភិបាលថៃប្រកាស ថ្ងៃពុធ ទី២៦ ឧសភា ២០២១នេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post

ចំនួនឆ្លងថ្មីនេះ ក៏មានឆ្លងក្នុងពន្ធនាគារ ៤៧៩នាក់ផងដែរ ហើយក៏មានជាសះស្បើយ ២៥៧១នាក់ដែរ ក្នុងពេល២៤ម៉ោងចុងក្រោយនេះ។

ក្នុងរលកទី៣នេះ ចាប់តាំងពីថ្ងៃទី១ មេសា មកករណីឆ្លងថ្មីនៅថៃបានកើនឡើងខ្លាំង មានជិត១១ម៉ឺននាក់ហើយ ជាសះស្បើយជាង៦ម៉ឺននាក់ ស្លាប់កើនដល់៧៧៩នាក់។ រីឯករណីឆ្លងសរុបតាំងពីដើមឆ្នាំ២០២០មក ថៃមានជិត១៤ម៉ឺននាក់ហើយ អ្នកស្លាប់កើនដល់៨៧៣នាក់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ