អន្តរជាតិ៖ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានព្រមានថ្មីៗនេះថា នៅឆ្នាំ២០២១ ដែលជាឆ្នាំទី២នៃរលកកូវីដ១៩ នឹងមានមនុស្សស្លាប់ច្រើនជាងឆ្នាំទី១ ឆ្ងាយណាស់។ នេះបើយោងតាមប្រភព VN Express
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា “ពួកយើងកំពុងស្ថិតក្នងឆ្នាំទី២នៃជំងឺកូវីដ១៩ ដែលនឹងមានមនុស្សស្លាប់ច្រើនជាងកាលពីឆ្នាំដំបូងខ្លាំងណាស់”។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមនុស្សជាង៣លានហើយដែលបានស្លាប់ព្រោះជំងឺកូវីដ១៩ ទូទាំងពិភពលោក៕