នៅថ្ងៃពុធនេះ ថៃបន្តរកឃើញអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន៣៨នាក់ និងអ្នកឆ្លងថ្មីៗចំនួន ៣,៤៤០ ករណីបន្ថែមទៀត
3 ឆ្នាំ មុន
បាងកក៖ អាជ្ញាធរសុខាភិបាលបានរាយការណ៍អំពីអ្នកជំងឺកូវីដ១៩ ស្លាប់ចំនួន ៣៨ នាក់ ផ្សេងទៀតនៅថ្ងៃពុធ និងករណីឆ្លងថ្មី៣៤៤០ នាក់ទៀតដែលនាំឱ្យចំនួនអ្នកស្លាប់កើនដល់ ១,១០៧ នាក់ និងចំនួនករណីឆ្លងសរុប១៦៥.៤៦២ នាក់ ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថាអ្នកឆ្លងថ្មីចំនួន ២,៣៥៣ នាក់ក្នុងចំណោមប្រជាជនទូទៅ និង១,០៨៧ នាក់ឆ្លងនៅក្នុងពន្ធនាគារ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមេសាមក ជាពេលដែលផ្ទុះរលកទី៣នៃវីរុសកូវីដ១៩នោះ ប្រទេសថៃបានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់ ១៣៦.៥៩៩ករណី ។RT