ថៃ រកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួនថ្មីរបស់ឥណ្ឌា B.1.617.1 នៅលើស្ត្រីមានផ្ទៃពោះជនជាតិថៃនិងកូនប្រុសរបស់នាងដែលបានមកពីប្រទេសប៉ាគីស្ថាន
(បាងកក)៖ ប្រទេសថៃបានរាយការណ៍នៅថ្ងៃចន្ទ ទី១០ ខែឧសភា នេះ ពីការរកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួនថ្មី B.1.617.1 ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា។ បើយោងតាមប្រភពBangkok Post
មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលគ្រប់គ្រង Covid-19 (CCSA) បានប្រកាសកាលពីថ្ងៃច័ន្ទថាការហាមឃាត់នេះធ្វើឡើងបន្ទាប់ពីការរកឃើញនូវវីរុសបំលែងខ្លួនថ្មីរបស់ឥណ្ឌា B.1.617.1 នៅក្នុងស្ត្រីជនជាតិថៃនិងកូនប្រុសរបស់នាងដែលបានមកពីប្រទេសប៉ាគីស្ថាន។
CCSA បានចង្អុលបង្ហាញកាលពីព្រឹកថ្ងៃច័ន្ទក្នុងកំឡុងពេលធ្វើសេចក្តីរាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថាការចូលនឹងត្រូវហាមឃាត់ពីប្រទេសចំនួន ៣ បន្ថែមទៀត ចំពេលមានការព្រួយបារម្ភអំពីករណីជាច្រើននៃវីរុសបំប្លែងខ្លួនថ្មីរបស់ឥណ្ឌា។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសលោក Tanee Sangrat បាននិយាយកាលពីថ្ងៃច័ន្ទថាស្ថានទូតថៃនៅបង់ក្លាដែសនេប៉ាល់និងប៉ាគីស្ថានក៏បានបញ្ឈប់ការចេញលិខិតបញ្ជាក់ការចូលសម្រាប់ជនជាតិមិនមែនថៃចាប់ពីថ្ងៃទី ១០ ខែឧសភារហូតដល់មានការជូនដំណឹងបន្ថែម។ លោកបានបន្ថែមថា ជនជាតិថៃនៅតែត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យសុំឯកសារដែលចាំបាច់ត្រូវវិលត្រឡប់ទៅប្រទេសថៃវិញក្នុងអំឡុងពេលនៃការឆ្លងរាលដាល។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃកំពុងប្រយុទ្ធជាមួយរលកឆ្លងជាលើកទី៣ នៃជំងឺ COVID-19 ។ សម្រាប់អត្រាឆ្លង COVID-19 សរុបកើនដល់ ៨៥.០០៥ នាក់ ក្នុងនោះស្លាប់ ៤២១នាក់។RT