បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩នៅប្រទេសថៃហៅកាត់ថា CCSA បានចេញផ្សាយនាព្រឹកថ្ងៃទី១១ ឧសភា ២០២១នេះថា ថៃមានអ្នកជំងឺកូវីដ១៩ស្លាប់ចំនួន៣១នាក់បន្ថែមទៀត ជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន កន្លងមក នៅប្រទេសថៃ។ នេះបើយោងតាមប្រភពThe Nation
ក្រៅពីនេះ អាជ្ញាធរថៃក៏បានប្រកាសពីការឆ្លងថ្មីចំនួន១៩១៩នាក់ទៀតដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយកន្លងទៅនេះ។
បច្ចុប្បន្ននេះ ថៃមានអ្នកកើតកូវីដ១៩ សរុបកើនដល់ជាង៨ម៉ឺន៧ពាន់នាក់ហើយ៕