អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៩លាន៥៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣១ម៉ឺននាក់ និងជាសះស្បើយ១៣៧លាន២៦ម៉ឺននាក់
អន្តរជាតិ៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៩លាន៥៩ម៉ឺន៩ពាន់៧៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣១ម៉ឺន៧ពាន់៥៥៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៧លាន២៦ម៉ឺន១ពាន់៦៩៣នាក់នៅទូទាំងសកលលោក ។ នេះបើយោងតាមគេហទំព័រ Worldometers នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៥១ម៉ឺន៥ពាន់៣០៨នាក់ ស្លាប់ចំនួន៥៩ម៉ឺន៦ពាន់១៧៩នាក់ និងជាសះស្បើយចំនួន២៦លាន៥០ម៉ឺន៧ពាន់៤២៧នាក់ ។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២២លាន៩៩ម៉ឺន១ពាន់៩២៧នាក់ ស្លាប់២៥ម៉ឺន២៥នាក់ និងជាសះស្បើយ១៩លាន២ម៉ឺន១ពាន់២០៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន២១ពាន់៤ពាន់៣០នាក់ ស្លាប់ចំនួន៤២ម៉ឺន៣ពាន់៤៣៦នាក់ និងជាសះស្បើយ១៣លាន៧៥ម៉ឺន៩ពាន់១២៥នាក់ ៕RT