យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកពាមជរ បានឲ្យដឹងថា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ មានជាប់ពាក់ព័ន្ធជាមួយ គ្រូពេទ្យ អ៊ីម សុភី។ បុរស សែម សីហា យុ ៣២ ឆ្នាំជាបុគ្គលិកបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បម្រើការងារនៅសាខាអ្នកលឿង មានទីលំនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ស្ថានភាពបច្ចុប្បន្នបុរសរូបនេះ ស្ថានភាពឡើងកម្តៅរហូតដល់ ជាង ៣៨ អង្សា។

ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកពាមជរ ក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋ ២រូប ដែលមានជាប់ពាក់ព័ន្ធជាមួយលោកគ្រូពេទ្យ អ៊ីម សុភី ទី១ ឈ្មោះ យី សុភាព អាយុ ៥៤ ឆ្នាំ ជាកសិករ និងបុរម្នាក់ទៀត គឺ ឈ្មោះ សែម សីហា ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅសាខាអ្នកលឿង។

គួររំលឹកថា ស្ត្រីឈ្មោះ យី សុភាព បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ អ៊ីម សុភី កាលពីថ្ងៃទី ២០ ខែកុម្ភៈ ប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានប្រាប់អាជ្ញាធរដើម្បីយកសំណាកទៅពិនិត្យ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ