វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៦ករណីបន្ថែមទៀតនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយអ្នកជំងឺថ្មីៗទាំងនោះ ត្រូវបានរកឃើញនៅ៦ទីតាំងនៅវៀតណាមខាងជើង។ នេះយោងតាមប្រភពសារព័ត៌មាន VN Express

ក្នុងចំណោមអ្នកឆ្លងទាំងអស់ខាងលើនេះ ក្នុងនោះមាន៣៣ករណីត្រូវបានរកឃើញនៅក្នុងខេត្តបាក់យ៉ាង និង ៨ករណីទៀតនៅក្នុងទីក្រុងហាណូយ ។ ដោយឡែកខេត្តបាក់នីន ក៏បានរកឃើញ៧ករណីដែរ ខណៈដែលខេត្តឡាងសុនរកឃើញ៥ករណី និង២ករណីទៀតនៅខេត្តទៀនបៀន ។

គួរបញ្ជាក់ថា វៀតណាមបានរកឃើញអ្នកកើតជំងឺកូវីដ១៩សរុប២.២២១នាក់នៅ៣០ខេត្ត-ក្រុង ចាប់តាំងពីការវាយប្រហារដោយវីរុសកូវីដ១៩នៅរលកថ្មីកាលពីថ្ងៃ២៧ ខែមេសាកន្លងមកនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ