គូឡាឡាំពួរ៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីកាលពីថ្ងៃពុធបានឪ្យដឹងថា ប្រទេសម៉ាឡេស៊ីបានកត់ត្រាអ្នកស្លាប់ចំនួន ៣៩ នាក់ និងករណីឆ្លងថ្មីចំនួន ៤.៧៦៥នាក់ ក្នុងរយៈពេលតែមួយថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១

អគ្គនាយករងក្រសួងសុខាភិបាល លោក Noor Hisham Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ការរីករាលដាលនៃមេរោគកូវីដ១៩ ឆ្លងក្នុងសហគមន៍ នៅក្នុងប្រទេសកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើង” ។

គួរបញ្ជាក់ថា ប្រទេសអាស៊ានមួយនេះមានករណីឆ្លង ៤៥៣,២២២ករណី ក្នុងនោះស្លាប់ ១,៧៦១នាក់ និងជាសះស្បើយ ៤១១,៣៦០នាក់ ឬស្មើនឹង ៩០.៨% ដែលជាអត្រាខ្ពស់បំផុតទីបីនៅអាស៊ីអាគ្នេយ៍បន្ទាប់ពីឥណ្ឌូណេស៊ីនិងហ្វីលីពីន។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ