អន្តរជាតិ៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦១,0៨៦,៩៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣,៣៤៥,0៧៦លាននាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៨,៨៦៧,៣៨៦លាននាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន ៣៣,៥៨៦,១៣៦លាននាក់ ស្លាប់ចំនួន 597,785ម៉ឺននាក់ និងជាសះស្បើយចំនួន 26,620,229លាននាក់ ។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន 23,702,832លាននាក់ ស្លាប់ 258,351ម៉ឺននាក់ និងជាសះស្បើយ 19,728,436លាននាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន 15,361,686លាននាក់ ស្លាប់ចំនួន 428,256ម៉ឺននាក់ និងជាសះស្បើយ 13,924,217លាននាក់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ