ដីព្រៃលិចទឹកព្រៃកោងកាងនៅខេត្តកោះកុង កំពុងរងការវិនាសដោយសារជនខិលខូចមានអំណាច កំពុងទន្ទ្រានកាប់ព្រៃចាក់ដីលុបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
(ខេត្តកោះកុង)÷ ដីព្រៃលិចទឹក នឹងព្រៃ កោងកាង ដែលជាសម្បត្តិសាធា រណៈរបស់រដ្ឋ ក្នុងក្រុងខេមរភូមិន្ទ ត្រូវបានក្រុមឈ្មួញមួយចំនួនកំពុងទន្ទ្រានយកដីចាក់លុបដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនញញើតនិងច្បាប់បន្តិចណាឡើយ។
ជាក់ស្តែងនៅចំនុចអូរស្រីស្រណោះនេះតែម្តង ប្រជាពលរដ្ឋធ្លាប់តែអាស្រ័យផលលក្ខណ: គ្រួសារប្រចាំថ្ងៃ ក៏ត្រូវបានក្រុមឈ្មួញឈ្មោះ ម៉ា ទី ដែលមានតួនាទីជាមន្ត្រីPM សប្បាយចិត្តចាក់ដីលប់ព្រៃលិចទឹកស្ទើគ្មានសល់ ដោយមិនខ្វល់ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយ ដោយបានដៃនៃស្នើរសុំទៅខាមន្ត្រីជំនាញ ដោយពុំមានច្បាប់អនុញ្ញាតិនៅឡើយ! បែអាជ្ញាធរ និងមន្ត្រីជំនាញមិនខ្វល់បន្តិចសោះ។
បើយោងតាមអោយដឹងពីប្រជា ពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិ ន្ទមួយចំនួន ប្រកបរបរនេសាទលក្ខណៈគ្រួសារ មានការព្រួយបារម្មណ៏ ព្រោះខ្លាចបាត់បង់របរបន្តិចបន្តួចរបស់គាត់ ដែលធ្លាប់អាស្រ័យផល និងប្រកបរបរចិញ្ចិមជីវិត ដោយដើររើសខ្យង ងាវ ចាក់ច្រែង និងដាក់លបក្តាម ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត តែឥឡូវត្រូវបានក្រុមឈ្មួញយកដីចាក់លប់ ព្រៃលិចទឹកនិងព្រៃ កោងកាង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋទាំងនោះស្ទើទាំងស្រុង ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយមិនខ្វល់អ្វីទាំងអស់ ចំណែកអាជ្ញាធរពាក់ព័ន្ធមិនអើរពើរទាល់តែសោះ។
ពលរដ្ឋបានបន្តថាៈ ដីព្រៃកោងកាង ព្រៃលិចទឹកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់ព្រែកនិងដៃព្រែកក្នុងក្រុងខេមរភូមិន្ទនេះ សម្បូរទៅដោយព្រៃកោងកាង ព្រៃលិច ទឹកនឹងមានដើមឈើចម្រុះដុះជាច្រើនទៀត ហើយក៏ជាជម្រកមច្ឆាជាតិច្រើនយ៉ាងបន្តពូជពងកូនផងដែរ។
នៅក្នុងអំឡុងរយ:ពេលប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញជនខិលខូចមួយចំនួនលួចបោះ បង្គោលចូលតំបន់ព្រៃលិចទឹកព្រៃកោងកាង ចែកគ្នា ដោយអ្នកខ្លះអាងមានលុយមានអំណាច និងអ្នកខ្លះអាងខ្សែខ្នង មកកាប់ទន្រ្ទានបំផ្លាញរំលោភយកទាំងបំពាន ដោយមានឡេះដាក់បន្ទុកទៅលើស្ថាប័ន្តកំពូលៗ នៃក្រសួងពាក់ព័ន្ធ និងស្ថាប័នមន្ទីរជំនាញរបស់ថ្នាក់ខេត្តផងដែរ ! ដោយសកម្មភាពទាំងនេះគឺផ្ទុយពីច្បាប់បានហាមឃាត់ នៃតំបន់មួយចំនួន ដែលកំពុងក្នុងដែនអភិរក្សនៅឡើយ ដូចជាអនុ ក្រឹត្យលេខ១៧៩ជាដើម ដែលស្ថិតក្នុងមូលដ្ឋានរបស់ឃុំ សង្កាត់ ក្រុង ស្រុក ទាំងនោះ ដោយរហូតមកដល់ពេលនេះ គេនៅតែសង្កេតឃើញមានការលួចទន្ទានកាប់ព្រៃកោងកាង និងដឹកដីចាក់លប់ទៅលើតំបន់ព្រៃលិច ទឹកនៅតាមដងព្រែកនិងតាមដៃព្រែកស្ទើគ្រប់ទីកន្លែង មិនដែលឃើញអជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ហ៊ានលូកដៃចុះមកពិនិត្យ ឬបង្ក្រាប់ឡើយ។ មហាជនជាច្រើន បានដាក់ការ សង្ស័យថា៖មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អាចទទួលលាភសក្ការៈពីសំណាក់ក្រុមឈ្មួញហើយមើលទៅ?។
ជុំវិញពាក់ព័ន្ធការចាក់ដីនេះដែរលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ក្រោយពីបានទទួលព័ត៌មាន លោកបានចាត់ឱ្យ លោក កាយ ក្រុង និងលោក ហួត ហេង ចៅសង្កាត់ និង ចៅសង្កាត់រងទី១ ស្ទឹងវែវ ចុះពិនិត្យ រួចធ្វើការហាមឃាត់ម្ចាស់ទីតាំ ឈ្មោះ ម៉ា ទី ឱ្យធ្វើការផ្អាកចាក់ដីលប់ព្រៃលិចទឹកជាបណ្តោះអាសន្ន រងចាំជំនាញា និងមានឯកសារត្រឹមត្រូវសិន។
ពេលនោះដែរ លោក ហួត ហេងចៅសង្កាត់រង និងលោក ម៉ា ទី ម្ចាស់ទីតាំងបានប្រាប់អ្នកយកព័ត៌មានថា ទីតាំងរបស់លោក ម៉ា ទី គណ:កម្មការបានចុះមកកំណត់ទីតាំងត្រឹមបោះបង្គោលហ្នឹង រួចឱ្យគាត់ទាញខ្សែរទៅតាមនឹងទៅ។ លោកម៉ា ទី បានបញ្ជា ក់ប្រាប់ថា លោកមិនទាន់មានឯកសារទេ តែលោកចាក់ដីនេះទៅតាមការកំណត់របស់មន្ត្រីដែលបានកំណត់ឱ្យ។
ទាក់ទងទៅនឹងការយកដីចាក់លប់ដីព្រៃ លិចទឹកខាងលើនេះដែ លោក អ៊ុង សំអឿន នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង ធ្លាប់បានប្រាប់អ្នកសារព័ត៌យើងឱ្យដឹងដែរថា រាល់ការស្នើរសុំចាក់បំពេញអាចម៍ដីរបស់លោកម៉ាទី លោកបានទទួលឯកសារឃើញហើយ មិនទាន់បានបញ្ជាក់អនុញ្ញាតិនៅឡើយទេ រងចាំគណ:កម្មការចុះពិនិត្យមើលរួចសិន។
ក្រោយពីមានការហាមឃាត់របស់លោកចៅសង្កាត់ កាលពីថ្ងៃទី ២០ ខែធ្នូរនេះ ឱ្យផ្អាកចាក់ដីទៅលើព្រៃលិចទឹកជាបណ្តោះ អាសន្ន ចាំជំនាញចុះពិនិត្យម្តងទៀត។ នៅរសៀលថ្ងៃទី២២ ខែធ្នូរ ២០២០ នេះ លោកអ៊ុង សំអឿន បានឱ្យដឹងតាមទូរស័ព្វទៀតថា ទីតាំងចាក់ដីរបស់លោកម៉ាទី អាជ្ញាធរមិនត្រូវមានការហាមឃាត់នោះទេ ព្រោះទីតាំងនោះត្រូវបានគណ:កម្មការចុះកំណត់រួចហើយ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ៕