ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានអះអាងប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃទី១៤ ខែកក្កដាថា ពិធីបុណ្យសពរបស់លោកអាបេ នឹងត្រូវធ្វើឡើងលក្ខណៈថ្នាក់រដ្ឋ នៅរដូវស្លឹកឈើជ្រុះខាងមុខ។ រដូវស្លឹកឈើជ្រុះរបស់ជប៉ុនចាប់ផ្តើមពីពាក់កណ្តាលខែកញ្ញា ដល់ដើមខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 

លោកស៊ិន ហ្សូអាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន ក្នុងថ្ងៃទី៨ ខែកក្កដា ត្រូវបានសម្លាប់ដោយជនសង្ស័យវ័យ ៤១ឆ្នាំ ដែលធ្លាប់ជាកម្លាំងស្វ័យការពារជើងទឹករយៈពេល ៣ឆ្នាំ។ មរណភាពរបស់លោក បានធ្វើឱ្យប្រជាជនជប៉ុន និងមេដឹកនាំបណ្តាប្រទេសជាច្រើនសោកស្តាយយ៉ាងខ្លាំង។ នៅដើមសប្តាហ៍នេះ បុណ្យសពរបស់លោក អាបេ ត្រូវបានធ្វើឡើងក្នុងលក្ខណៈឯកជន។ 

 

ជប៉ុន បានធ្វើពិធីបុណ្យសពថ្នាក់រដ្ឋចុងក្រោយនៅក្នុងឆ្នាំ ១៩៦៧ សម្រាប់លោក Shigeru Yoshida ដែលជានាយករដ្ឋមន្រ្តីជប៉ុននៅចន្លោះឆ្នាំ១៩៤៦ ដល់១៩៤៧ និងពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥៤។ 

 

សូមបញ្ជាក់ថា លោកអាបេ ជាអ្នកនយោបាយដ៏សំខាន់មួយរូបរបស់ជប៉ុន និងបក្សប្រជាធិបតេយ្យសេរី (LDP)។ លោកអាបេ បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនលើកដំបូងនៅក្នុងឆ្នាំ២០០៦ មុននឹងចុះចេញពីតំណែងនៅក្នុងឆ្នាំ២០១៧ និងបានឡើងកាន់អំណាចជាប្រមុខរដ្ឋាភិបាលជាថ្មីនៅឆ្នាំ២០១២ ដល់ឆ្នាំ២០២០៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ