(ភ្នំពេញ)៖កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលេខរៀងទី៥ ក្នុងតារាងកំពូលរបស់ពិភពលោក បង្ហាញពីអត្រាខ្ពស់លើការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ។ស្របពេលដែលកម្ពុជា ក៏ស្ថិតនៅលំដាប់លេខ១នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានអត្រាខ្ពស់លើការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋផងដែរ។នេះបើយោងតាមការបញ្ជាក់របស់ Our World in Data

Our World In Data បង្ហាញថា លើពិភពលោកប្រទេសដែលបានចាក់វ៉ាក់សាំងមានអត្រាខ្ពស់បំផុត គឺទី១ សហភាព អារ៉ាប់រួម , ទី២ ប្រទេសប៉ទុយហ្គាល់ ទី៣ប្រទេសគុយបា ទី៤ ប្រទេសឈីលី និងទី៥ ប្រទេសកម្ពុជា។ Our World In Data ក៏បានបន្ថែមថា នៅតំបន់អាស៊ីប៉ាស៊ីហ្វិកកម្ពុជាឈរលើលេខរៀងទី១ ខណៈដែលសឹង្ហបុរី លេខ២ , ទី៣ កូរ៉េខាងត្បូង ,ទី៤ប្រទេសព្រុយណេ និង ទី៥ប្រទេសជប៉ុន។

គួរបញ្ជាក់ថា Our World In Data បានកត់ត្រាត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ពីអត្រាចាក់វ៉ាក់សាំងនៅកម្ពុជា មានចំនួន៨២ភាគរយនៃប្រជាជនសរុប ប៉ុន្តែបើយោងតាមរបាយការណ៍គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានបង្ហាញថា ត្រឹមថ្ងៃទី៤ វិច្ឆិកា ម្សិលមិញកម្ពុជាចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋខ្លួនបានចំនួន៨៦,៨៧ភាគរយ នៃប្រជាជនសរុប១៦លាននាក់ និងចាក់ជូនពលរដ្ឋពីអាយុ៥ឆ្នាំឡើងទៅ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ