(បរទេស)៖មិនទាន់ធូរស្បើយពីជំងឺកូវីដ១០០ភាគរយផង ទីក្រុងវូហានត្រូវបានភ្លៀង​ធ្លាក់យ៉ាង​ជោគជាំ​ច្រើន​សប្តាហ៍​ជាប់ៗគ្នា​ខុសពីធម្មតា បាន​ធ្វើ​ឲ្យ​ខេត្ត​ហ៊ឺប៉ី ក្នុងក្រុងវូហាននេះ គ្រប់ដណ្តប់ដោយទឹក​។ នេះ​បើ​តាម​ទិន្នន័យ​ផ្តល់​ដោយក្រសួងធនធានទឹក​ចិនកាលពីថ្ងៃ​សៅរ៍​ម្សិលមិញ។ភ្លៀង​ធ្លាក់យ៉ាងបន្ត​ឥតឈប់​ឈរ​នេះ បាន​ធ្វើ​ឲ្យផ្ទះ​សម្បែង​និង​អគារជាច្រើន​នៅ​ភាគខាងត្បូង​ប្រទេស​ចិនរងការខូចខាត ហើយ​វា​បាន​ប៉ះពាល់ដល់​ទីជម្រក​មនុស្ស​ ១៥ លាននាក់ និង​បាត់ខ្លួន ១០៦ នាក់។និស្សិត​ម្នាក់​និង​អ្នក​ប្រើប្រាស់បណ្តាញសង្គម​ចិន Weibo បាន​សរសេរ​ដោយទួញសោកថា «ខេត្តហ៊ឺប៉ី ឆ្នាំ ២០២០ រងគ្រោះនិង​ជួប​ការ​លំបាកគួរ​ឲ្យ​អាសូរ»។ ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ត្រូវវបានបំផ្លាញរហូត​ដល់ថ្នាក់ក្រសួងធនធាន​ទឹកប្រកាសអាសន្នពីកម្រិត ៤ (កម្រិតតិចតួច) មកកម្រិត​ ៣ (កម្រិត​ ២ និង ១ គឺ​ធ្ងន់ធ្ងរ) រឿងការ​វាស់វែង​កម្រិត​ទឹក​​ជំនន់ទឹកភ្លៀង​នេះ៕ដោយPP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ