(ជប៉ុន)៖ថ្មីៗនេះសាកសពត្រីបាឡែនមួយក្បាលមានប្រវែង ១០ ម៉ែត្រ ដែលជាប្រភេទត្រីបាឡែនជិតផុតពូជត្រូវគេរកឃើញក្នុងស្ថានភាពជាប់គាំងមុខក្បាលកប៉ាល់ដឹកប្រេងពេលចតនៅកំពង់ផែជប៉ុន។
រូបភាពគួរឱ្យរន្ធត់បង្ហាញអោយឃើញថាត្រីបាឡែនដ៏ធំមួយក្បាលជាប់មុខក្បាលកប៉ាល់ដឹកប្រេងនៅកំពង់ផែ Mizushima ទីក្រុង Kurashiki ប្រទេសជប៉ុន។
កងកម្លាំងការពារសមុទ្រជប៉ុនបានទៅដល់កំពង់ផែបន្ទាប់ពីអ្នកស្រុកមើលឃើញត្រីបាឡែនងាប់។
កាសែតជប៉ុន Yomiuri បានរាយការណ៍ថាកប៉ាល់ដឹកប្រេងឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះទៅកំពង់ផែ Mizushima ។ ក្រុមនាវិកនិយាយថាពួកគេមិនដឹងថាបុកបាឡែននោះទេ។