នាយករដ្ឋមន្រ្តី អាបេ មានគម្រោងលាលែងពីតំណែងដោយសារបញ្ហាសុខភាព នេះបើយោងតាមសារព័ត៌មានរបស់ជប៉ុនចេញផ្សាយមុននេះបន្តិច នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។ដោយឡែក កាសែតជប៉ុនមួយទៀត បានចុះផ្សាយថាលោកស៊ិនហ្សូ អាបេ បានធ្លាក់ឈាមតាមមាត់ កាលពីដើមខែកក្កដា។ តាំងពីនោះមក លោកស៊ិនហ្សូ អាបេ មិនបានចេញមុខ ធ្វើសន្និសីទជាសាធារណៈទេ។

គួររំលឹកថា លោកស៊ិនហ្សូ អាបេ ធ្លាប់បានលាលែងពីតំណែងម្តង កាលពីឆ្នាំ២០០៧ បន្ទាប់ពីបានធ្វើនាយករដ្ឋមន្ត្រីបានប្រមាណតែ១ឆ្នាំ។ កាលណោះ លោកបានលើកឡើងថា មូលហេតុគឺបណ្តាលមកពីលោកមានជំងឺរលាកពោះវៀនតូច និងពោះវៀនធំធ្ងន់ធ្ងន់។ តែក្រោយមក លោកត្រូវបានក្រុមគ្រូពេទ្យព្យាបាល ឲ្យជាសះស្បើយ៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ