មេដឹកនាំវ័យក្មេងកូរ៉េខាងជើង លោកគីម ជុងអ៊ុនជិះ៥៧០ទៅសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់
4 ឆ្នាំ មុន
លោកគីម ជុងអ៊ុនមេដឹកនាំវ័យក្មេងកូរ៉េខាងជើង ដែលគេធ្លាប់តែឃើញលោកជិះរថយន្ដMercedes ប៉ុន្ដែតាមការចុះផ្សាយទៅលើគេហទំពnypost ឃើញលោកជិះរថយន្ដដ៏ទំនើបមួយគ្រឿងផ្សេងទៀត។ នោះគឺជារថយន្ដSUV Lexus LX 570 ខ្មៅក្រឹបតែម្ដង ទៅសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។ លោកគីម ជុងអ៊ុនធ្វើដំណើរទៅទីនោះ ក៏មានចែកសម្ភារៈប្រើប្រាស់ចាំបាច់និងអាហារដល់ប្រជាជនផងដែរ។
គួរជម្រាបជូនថា ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បានហាមឃាត់មិនឲ្យនាំចូលសម្ភារៈទំនើបៗទៅប្រទេសកូរ៉េខាងជើងនោះទេ អនុលោមតាមទណ្ឌកម្មដាក់លើកម្មវិធីនុយក្លេអ៊ែរ។ ប៉ុន្ដែកន្លងមកលោកគីម ជុងអ៊ុនត្រូវបានគេប្រទះឃើញជិះរថយន្ដទំនើបៗ ក្នុងនោះមានរថយន្ដMercedes-Benzes និងរថយន្ដRolls-Royceផងដែរ៕SP