(ក្រុងព្រះសីហនុ)៖កាលពីម៉ោង៩យប់ថ្ងៃទី២៧.០៩.២០២០កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សម្របសម្រួលនីតិវិធីដោយលោកហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីលោក ប៊ុត បុប្ផា ប្រធានមន្ទីរ វប្បធម៌និងវិចិត្រសីល្បៈខេត្ត បានចុះឃាត់ចាប់ជនសង្ស័យម្នាក់ ដែលលាក់ទុកក្រឡចាស់ៗ រកឃើញពីបាតសមុទ្រ(សង្ស័យវត្ថុបុរាណ)នៅចំណុចផែរូយ៉ាល់ ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ខេត្តព្រះសីហនុ ។
ជនសង្សយ័ឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស  អាយុ៤២ឆ្នាំ ជនជាតិវៀតណាម និងដកហូតក្រឡទាំងតូច ធំចំនួន២៨១ក្រឡ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុកនៅ  បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុដើម្បីអនុវត្តនីតិវិធីបន្ត៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ