(ភ្នំពេញ)៖ថ្មីៗនេះមានជនឆបោកម្នាក់បានដើររៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅតាមបណ្តាលផ្សារមួយចំនួននៅខេត្តព្រះសីហនុ ដោយប្រើរូបភាពថា​យកទៅធ្វើបុណ្យ៧ថ្ងៃឪពុករបស់លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានដំណឹងនេះនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២០លោក ជួន ណារិន្ទ បានបញ្ជាក់វិញថា លោកបានកំព្រាឪពុកតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ ។នេះបើយោងតាមផេកផ្ទាល់ខ្លួនរបស់លោក ជួន ណារិន្ទ ។ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលលោក ជួន ណារិន្ទ បានសរសេរដើម្បីឆ្លើយតបនិងជនឆបោក ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនឆបោកម្នាក់នេះ៖ (​ខ្ញុំបាទស្នងការនគរបាលខេត្តព្រះសីហនុសូមគោរពនិង ជំរាបជូនបង ប្អូន ប្រជាពលរដ្ឋ និងអាជីវករ លក់ដូរក្នុងខេត្តព្រះសីហនុ បានជ្រាបថា (ថ្ងៃទី៥/៧/២០)នេះមានជន ខិលខូចម្នាក់មានមុខដូចក្នុងរូបថតនេះដើរបោកប្រាស់ អាជីវករយើង រៃអង្គាស ប្រាក់ ថាយកទៅធ្វើបុណ្យ(៧ថ្ងៃ)ឲ្យឪពុក បង្កើត"លោកស្នងការនគរបាលខេត្តព្រះសីហនុ"។ពីព្រោះខ្ញុំបាទកំព្រា ឪពុកតាំងតែពីឆ្នាំ១៩៧៤មកម្លេះបាទដូច្នេះសូមបងប្អូននិងអាជីវករក្នុងខេត្តយើងឈប់ចាញ់បោកជននេះបន្តទៀតទៅ។
ខ្ញុំសូមប្រកាស់ឲ្យជនម្នាក់មានរូបក្នុងនេះមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុជាបន្ទាន់។បើមិនដូច្នោះទេខ្ញុំបាទនឹងចាត់វិធានការតាមនីតិវិធីហើយ។សូមគោរព អរគុណ អាជីវករ ក្នុងខេត្តបានផ្ដល់ដំណឹងនិងរូបជននេះមកដល់ខ្ញុំបាទដោយក្ដីគោរពបំផុត)។ដោយPP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ