ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងអាហារហូបចុកស្ទើរតែទាំងអស់នៅក្នុងភូមិព្រះដាក់ស្ម័គ្រចិត្តបិទទ្វារជាបណ្តោះអាសន្ន ដោយសារមានពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ
3 ឆ្នាំ មុន
(បន្ទាយស្រី)៖ ទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅក្នុងភូមិព្រះដាក់»៖ កន្លែងដែលធ្លាប់តែអ៊ូអរ មានចរាចរណ៍ឆ្លងកាត់ទៅវិញទៅមកមិនដែលចេះដាច់ និងតែងតែមានអ្នកលក់ដូរនៅសងខាងផ្លូវស្ទើរគ្រប់ៗផ្ទះ បានប្រែក្លាយទៅជាស្ងាត់ជ្រងំ គ្មានអ្នកធ្វើដំណើរឆ្លងកាត់ទាំងក្នុងពេលថ្ងៃ និងពេលរាត្រី ហើយម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងអាហារហូបចុកស្ទើរតែទាំងអស់បានស្ម័គ្រចិត្តបិទទ្វារផ្អាកជាបណ្តោះអាសន្ន ទន្ទឹងរង់ចាំមើលលទ្ធផលពីការធ្វើតេស្តលើសំណាកពីអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដយ៉ាងអន្ទះសារ។
កូវីដ១៩ពិតជាបានផ្លាស់ប្តូរអ្វីៗទាំងស្រុងមែន! វាមិនគ្រាន់តែបានបង្កើតនូវភាពភ័យខ្លាចក្នុងចំណោមអ្នកភូមិប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ ទោះជាយ៉ាងណា ក៏នៅសរសើរដល់អ្នកភូមិព្រះដាក់ ដែលបានអនុវត្តវិធានការសុវត្ថិភាព“ពាក់ម៉ាស់-រក្សាគម្លាត”បានយ៉ាងល្អគ្រប់ៗគ្នា ហើយបានឃើញអ្នកជិតខាងភូមិផងរបងជាមួយគ្នាបានរៃគ្នាឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ជួយដល់ក្រុមគ្រួសារដែលកំពុងជាប់ចត្តាឡីស័កនៅក្នុងផ្ទះ និងមិនអាចចេញទៅណារួចផងដែរ។
សង្ឃឹមថាអ្នកភូមិព្រះដាក់នឹងឆ្លងផុតហានិភ័យលើកនេះ ហើយអ្វីៗនឹងឆាប់វិលត្រលប់ទៅរកសភាពដើមវិញនៅក្នុងពេលឆាប់ៗនេះ ៕PP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត