យោងតាមផេកលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី ០៧ ខែកក្តដា ឆ្នាំ២០២០ នេះបានបញ្ជាក់ថា ៖ សណ្ឋាគារមាស : សណ្ឋាគារឈ្មោះ Dolce Hanoi Golden Lake ត្រូវបានសម្ពោធដាក់អោយដំណើរការកាលពី ថ្ងៃទី ៣ កក្កដា ២០២០ នេះ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ។ សណ្ឋាគារនេះ ចំណាយមាសជាង ១ តោន ដើម្បីផ្នែកខាងក្រៅ និង ខាងក្នុងអគាររបស់ខ្លួន និង មានអាងមុជទឹកនៅលើដំបូលដែលមានជញ្ជាំង និង កម្រាលធ្វើពីមាសសុទ្ធ ។ ហើយបន្ទប់ទឹក មានប្រើលោហធាតុលឿងដូចមាស ។ សណ្ឋាគារនេះ ជារបស់ក្រុមហ៊ុន ហ្វាប៊ិញ (Hoa Bith Group) និង ទទួលគ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក Wyndham Hotel & Resorts ។ លោក Nguyen Huu Dong ជានាយកក្រុមហ៊ុន ហ្វាប៊ិញ បានអះអាងថា នៅក្នុងពិភពលោកមិនមានសណ្ឋាគារណាដូចសណ្ឋាគារនេះទេ ។ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ