ភ្នំពេញ ៖ ដោយសារតែ COVID-19 បានវាយលុកទាំងសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរនោះទើបរាជរដ្ឋាភិបាលសម្រេចលើកពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីបញ្ចៀសការឆ្លងរីករាល COVID-19 ។ តាមរយៈសារសម្លេងរបស់ថ្នាក់ដឹកនាំគឺសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្រាប់ការសងថ្ងៃឈប់សម្រាកចូលឆ្នាំនេះ អាចធ្វើឡើងឆាប់ៗនេះនៅចុងខែកក្កដា ឬនៅដើមខែសីហា ខាងមុខនេះ ដោយមានរយៈពេល ៥ ថ្ងៃ ហើយអ្វីដែលពិសេសគឺសម្ដេចបានដាក់នូវថ្ងៃឈប់សម្រាកចាប់ពីថ្ងៃច័ន្ទ ដើមសប្ដាហ៍ ដើម្បីកុំឲ្យជាន់ថ្ងៃសៅរ៍-អាទិត្យចុងសប្ដាហ៍។យ៉ាងណាក្ដីបើយោងតាមអនុក្រឹត្យស្ដីពីការអនុញ្ញាតិឲ្យមន្រ្តីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារ ដែលបានចែករំលែកលើបណ្ដាញសង្គមគឺបានបង្ហាញថា រាជរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ