ភ្នំពេញ៖ មានការបែកធ្លាយរូបភាពសង្ឃមួយអង្គ ដែលបានថតសំញែងលុយដុល្លារទាំងគីបៗនិងចូលហាងយ៉ាងហ៊ឺហារជាទីបំផុត ។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ « Nalen Kin» នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នេះបានសរសេរថា «បែកធ្លាយ ព្រះគ្រូវិជ្ជា រតនញាណ ឈុន គឹមហោ ចៅអធិការ វត្តមហានាមស្លារម ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ស៊ីចាយហ៊ឺហាក្នុងភេទជាឯកឧត្តមលោកសង្ឃ ផឹកស្រាចូលខារ៉ាអូខេ តើអស់ប៉ុន្មានលុយ?»។
មហាជនសំណូមពរឲ្យ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការស្រាវជ្រាវករណីនេះ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ និងបានដឹងច្បាស់ពីដំណើររឿងពិតប្រាកដ ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ