ស្ងាត់ៗ! ទាហានឈុតខ្មៅថៃលួចចូលខួងគល់និងបាញ់ថ្នាំសំលាប់ដេីមឈេីជាង២ពាន់ដេីមក្នុងភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែនអូរស្មាច់
4 ឆ្នាំ មុន
(ឧត្តរមានជ័យ)៖ដេីមឈេីសរុប២២៦០ដេីមត្រូវបានទាហានឈុតខ្មៅថៃមួយក្រុមបានលួចចូលមកខួងគល់ និងបាញ់ថ្នាំសំលាប់។
នៅក្នុងដំណេីរចុះទៅត្រួចពិនិត្រដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឃួន ភារម្យ មេបញ្ជាការកងពលការពារព្រំដែនលេខ៤០២បានបញ្ជាក់ថា ក្រុមការងារបានរកឃេីញថាមានទាហានឈុតខ្មៅថៃមួយក្រុមបានចូលមកខួងគល់ឈេី ហេីយបានបាញ់ថ្នាំសំលាប់ដេីមឈេីមានសរុប២២៦០ដេីម ស្ថិតក្នុងភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែនអូរស្មាច់នៃវរសេនាតូចលេខ៧០២ ក្នងភូមិរដ្ឋចំបុី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ទាក់ទងបញ្ហានេះកម្លាំងកំពុងធ្វេីការត្រួតពិនិត្រដេីម្បីរកវិធានការចាត់ការបន្ត៕