(បរទេស)៖លោក  Maradona វីរះបុរសបាល់ទាត់  របស់ប្រទេសអាហ្សង់ទីន  បានទទួលមរណភាព  នៅយប់ថ្ងៃទី២៦  ខែវិច្ឆិកា ឆ្នាំ២០២០  ដោយសារជំងឺគាំងបេះដូង  ក្នុងវ័យ៦០ឆ្នាំ។ 

មុនទទួលមរណភាពនេះ  លោកMaradona ត្រូវបានគេរាយការណ៍ថាធ្លាប់បានធ្វេីការវះកាត់ឈាមកកក្នុងខួរក្បាលរួចម្តងហេីយ  តែការវះកាត់នេះទទួលបានជោគជ័យ។ តែមិននឹកស្មានដល់ថាលោកបែរជាមកស្លាប់ដោយសារគាំងបេះដូងទៅវិញ។ 

សូមបញ្ជាក់ថា  លោកMaradona កេីតនៅឆ្នាំ១៩៦០  ហេីយរហូតមកទល់ពេលនេះគឺលោកទេីបតែមានវ័យ៦០ឆ្នំាប៉ុនណោះ។ លោកធ្លាប់បានជួយឱ្យអាហ្សង់ទីនឈ្នះជេីងឯក World Cup ក្នុងឆ្នាំ១៩៨៦។ 

ក្រោយមរណភាពរបស់លោក  Maradona តារាបាល់ទាល់  និងក្លិបធំៗស្ទេីតែទាំងអស់នៅលេីពិភពលោកបានបង្ហោះរូបថតរបស់លោក  Maradona រួមទាំងខ្លឹមសារចូលរួមមរណទុក្ខ៕PP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ