បរទេស៖ ក្រសួងសុខាភិបាលប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១.៩៣៩ ករណី កាលពីថ្ងៃអាទិត្យ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត។
ករណីកើនឡើងថ្មីៗបន្ទាប់ពីការបន្ធូរបន្ថយវិធានការរឹតបន្តឹងលើជំងឺកូវីដ ១៩ មួយចំនួន បានធ្វើឱ្យសិង្ហបុរីផ្អាកការបើកឡើងវិញសិន បើទោះបីជាជាង ៨០% នៃប្រជាជនរបស់ខ្លួន បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដោយ។ NR