សហរដ្ឋអាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺអាមេរិក (CDC) បាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានផ្តល់ថ្នាំបង្ការជាផ្លូវការចំនួន ២៤៣.៤៦៣.៤៧១ ដូស នៅក្នុងប្រទេសនេះ គិតត្រឹមព្រឹកថ្ងៃសៅរ៍។

ទីភ្នាក់ងារនេះបាននិយាយថា មានមនុស្សចំនួន ១៤៦.២៣៩.២០៨ នាក់ បានទទួលយ៉ាងហោចណាស់វ៉ាក់សាំងចំនួនមួយដូស ខណៈដែល មនុស្សចំនួន ១០៣.៤២២.៥៥៥ នាក់ ផ្សេងទៀតបានទទួលចាក់វ៉ាក់សាំងបង្ការពេញលេញនៅថ្ងៃសៅរ៍។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងសរុបរបស់ CDC រួមមាន វ៉ាក់សាំងចំនួនពីរដូសពី Moderna Inc MRNA.O និង Pfizer Inc / BioNTech SE PFE.N, BNTX.O ក៏ដូចជា វ៉ាក់សាំងចំនួនមួយដូសពី Johnson & Johnson's JNJ.N នៅវេលាម៉ោង ៦:០០ នាទីព្រឹកថ្ងៃសៅរ៍។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ