ហ្វីលីពីន៖ វិទ្យាស្ថានវិទ្យាសាស្ត្រភ្នំភ្លើងនិងរញ្ជួយដីហ្វីលីពីន (Phivolcs) បាននិយាយថា ការរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងនៃរដ្ឋធានីហ្វីលីពីន នៅព្រឹកថ្ងៃពុធនេះ។

ទីភ្នាក់ងារនេះបាននិយាយថា ការរញ្ជួយអាចត្រូវបានគេរំពឹងទុក ប៉ុន្តែការរញ្ជួយដីដែលបានវាយប្រហារនៅជម្រៅ ១១២ គីឡូម៉ែត្រ (៦៩.៦ ម៉ាយល៍) ទំនងជាមិនបង្កការខូចខាតអ្វីនោះទេ។

លោក Renato Solidum ប្រធាន Phivolcs បានប្រាប់ស្ថានីយ៍វិទ្យុ DZMM ថា "ដោយសារតែវាស្ថិតនៅជ្រៅ តំបន់ធំមួយបានទទួលរងនូវការរញ្ជួយដី" ដោយបន្ថែមថា គ្មានការគំរាមកំហែងពីរលកយក្សស៊ូណាមិ នោះទេ។

យ៉ាងណាម៉ិញ ចំណុចកណ្តាលនៃការរញ្ជួយដីគឺ ស្ថិតនៅក្នុងខេត្ត Mindoro ហើយវាត្រូវបានគេមានអារម្មណ៍ដឹងនៅក្នុងរដ្ឋធានី ម៉ានីល។

គួររលឹកថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតនៅលើដែនដីនៃតំបន់ប៉ាស៊ីហ្វិក ដែលមានសកម្មភាពរញ្ជួយផែនដី និងមានការរញ្ជួយដីជាញឹកញាប់ ជាពិសេសនៅភាគខាងត្បូង។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ