MELBOURNE៖ ជីវិតនៅប្រទេសអូស្រ្តាលីបានចាប់ផ្តើមឈានទៅរកលក្ខណៈធម្មតាពីមុនពេលមានជំងឺរាតត្បាតនៅថ្ងៃសៅរ៍នេះ ដោយរដ្ឋ New South Wales និងអូស្រ្តាលីខាងត្បូងអនុញ្ញាតឱ្យមានការរាំរែកបាន ហើយរដ្ឋ Victoria អនុញ្ញាតឱ្យហ្វូងមនុស្សកាន់តែច្រើនឡើងនៅក្នុងព្រឹត្តិការណ៍កីឡា។

រដ្ឋទាំងបី ដែលមានប្រជាជនជិត ២/៣ នៃប្រជាជន ២៥ លាននាក់របស់អូស្រ្តាលី មិនមានកំណត់ត្រាពីការឆ្លងនៅក្នុងសហគមន៍ទេ។ សម្រាប់រដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនជាងគេដែលវាជាថ្ងៃទី ៤១ ជាប់គ្នាដោយគ្មានករណីក្នុងតំបន់។

ជាងនេះទៅទៀត រដ្ឋថែមទាំងអនុញ្ញាតិឱ្យមនុស្សរហូតដល់ ៣០ នាក់អាចរាំរែកនៅក្នុងពិធីមង្គលការ បានបន្ធូរបន្ថយការរឹតបន្តឹងលើចំនួនភ្ញៀវដែលមកលេងនៅផ្ទះទៀតផង។ រដ្ឋអូស្រ្តាលីខាងត្បូងក៏បានអនុញ្ញាតឱ្យក្លឹបខ្លះអាចរាំរែកបានចាប់ពីថ្ងៃសុក្រ។

ម៉្យាងវិញទៀត ប្រជាជននៅរដ្ឋ Victoria ដែលក្នុងខែនេះត្រូវបានរដ្ឋាភិបាលដាក់បម្រាមយ៉ាងតឹងរឹងរយៈពេល ៥ ថ្ងៃបន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសនេះ តែបែរជាត្រឡប់មកវិញជារឿងគួរអោយភ្ញាក់ ដោយកាលពីថ្ងៃសៅរ៍ ច្បាប់អនុញ្ញាតឱ្យពហុកីឡដ្ឋានអាចផ្ទុកមនុស្សបាន ៥០% នៃទីលានព្រឹត្តិការណ៍កីឡា។

គួររំលឹកផងដែរថា ប្រទេសអូស្រ្តាលីទទួលបានលទ្ធផលល្អប្រសើរជាងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុត ដោយសារការបិទព្រំដែនយ៉ាងឆាប់រហ័ស ការគោរពច្បាប់ក្នុងសហគមន៍ជាមួយនឹងវិធានការណ៍សុខភាពសាធារណៈនិងការធ្វើតេស្តិ៍ រួមនឹងការតាមដាន។ វាត្រូវបានគេរាយការណ៍ថា មានការឆ្លងមេរោគតិចជាង ២៩.០០០ នាក់និង ៩០៩ នាក់បានស្លាប់។

កាលពីថ្ងៃច័ន្ទ ប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដោយប្រើថ្នាំ Pfizer / BioNTech ប្រហែល ៦០.០០០ ដូស ត្រូវបានផ្តល់ជូនប្រជាជនអាទិភាពដូចជា បុគ្គលិកថែទាំមនុស្សចាស់និងបុគ្គលិកពិការ អ្នកការពារព្រំដែន និងអ្នកធ្វើការនៅកន្លែងធ្វើចត្តាឡីស័ក។

លោកស្រី Marise Payne រដ្ឋមន្រ្តីក្រសួងការបរទេសបាននិយាយថា លោកស្រីបានទទួលវ៉ាក់សាំងការពារកូវីត១៩ ដំបូងកាលពីថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃការដាក់ចេញដែលមានគោលបំណងផ្តល់ការចាក់ថ្នាំបង្ការដល់ប្រជាជនអូស្ត្រាលីទាំងអស់នៅត្រឹមខែតុលា។

លោក Payne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ពេលវេលានៃការចាក់វ៉ាក់សាំងនេះក៏នឹងជួយសម្រួលដល់ការធ្វើដំណើរអន្តរជាតិដែលអាចធ្វើទៅបាននាពេលអនាគត ដូច្នេះ យើងអាចបន្តផលប្រយោជន៍ជាតិសំខាន់ៗជាមួយដៃគូអន្តរជាតិរបស់យើង"។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ