AMMAN៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសាក្សីបាននិយាយថា រដ្ឋមន្រ្តីក្រសួងសុខាភិបាល Jordan ត្រូវបានបណ្តេញចេញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមនុស្ស ៧ នាក់បានស្លាប់ ដោយការដាច់អុកស៊ីសែននៅក្នុងមន្ទីរពេទ្យ ដែលព្យាបាលអ្នកជំងឺមានផ្ទុកមេរោគកូវីត១៩ ហើយប៉ូលីសត្រូវបានគេដាក់ពង្រាយដើម្បីរក្សាការពារពីកំហឹងរបស់សាច់ញាតិរាប់រយនាក់។

កង្វះអុកស៊ីសែនកាលពីថ្ងៃសៅរ៍ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់មណ្ឌលថែទាំ ផ្នែកសម្ភព និងអ្នកជំងឺកូវីត១៩ នៅក្នុងមន្ទីរពេទ្យរដ្ឋាភិបាលថ្មីឈ្មោះ សល (Salt) នៅភាគខាងលិចនៃទីក្រុងអាមែន (Amman) ។

លោកនាយករដ្ឋមន្រ្តី Bisher al Khaswaneh បានថ្លែងថា លោកបានបណ្តេញរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nathir Obeidat បាត់ហើយ។ នៅក្នុងការសុំទោសជាសាធារណៈ លោកបាននិយាយថា រដ្ឋាភិបាលរបស់លោកបានទទួលខុសត្រូវទាំងស្រុងចំពោះឧប្បត្តិហេតុនេះ។ លោកនៅបន្តទៀតថា “នេះជាកំហុសដ៏ធ្ងន់ធ្ងរដែលមិនអាចអត់អោន ឬទទួលយកបានទេ។ ខ្ញុំមានអារម្មណ៍ខ្មាស់អៀនចំពោះរឿងនេះ ហើយនឹងមិនបង្ហាញអំពីការលើកលែងនោះទេ” ។

ឆ្លើយតបមកវិញពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Obeidat ក៏បាននិយាយផងដែរថា គាត់មានទំនួលខុសត្រូវខាងសីលធម៌ចំពោះការស្លាប់របស់អ្នកជំងឺដែលកំពុងត្រូវបានព្យាបាលជំងឺកូវីត ១៩ នៅពេលដែលកង្វះអុកស៊ីសែនអស់រយៈពេលជិតមួយម៉ោង។

តួយ៉ាង ស្តេចនៃប្រទេសព្រះអង្គម្ចាស់ Abdullah បានយាងទៅមើលមន្ទីរពេទ្យមួយរំពេច ដែលមន្រ្តីបាននិយាយថា មានគោលបំណងដើម្បីបំបាត់ភាពតានតឹង។ ការខឹងសម្បានឹងអាជ្ញាធរកន្លងមកបានបង្កភាពវឹកវរស៊ីវិលនៅក្នុងប្រទេស Jordan។

គួរបញ្ជាក់ផងដែរថា ប្រទេស Jordan ដែលមានចំនួនប្រជាជនប្រមាណ ១០ លាននាក់បានកត់ត្រាករណីនៃការឆ្លងជំងឺកូវីត១៩ សរុបចំនួន ៣៨៥.៥៣៣ នាក់ និងអ្នកស្លាប់ចំនួន ៥.២២៤ នាក់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ