ទីក្រុងស៊ីដនីបង្ហាញទីតាំងមួយចំនួនដែលគ្រោងនឹងបញ្ចប់ការបិទខ្ទប់ ខណៈដែលការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ កាន់តែមានភាពធូរស្រាល
បរទេស៖ រដ្ឋញូវសៅវែល របស់អូស្រ្តាលី គ្រោងនឹងបង្ហាញផែនទីរបស់ខ្លួននៅថ្ងៃច័ន្ទនេះ សម្រាប់ការបើករដ្ឋឡើងវិញ បន្ទាប់ពីការបិទប្រទេសដោយសារជំងឺកូវីដ ១៩។
ដោយមានប្រជាជន ៦០% ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងពេញលេញ ដែលលើសពីមធ្យមភាគជាតិ ៥២% វាត្រូវបានរំពឹងថា នឹងឈានដល់គោលដៅ ៨០% របស់ពួកគេនៅចុងខែតុលា ដោយផ្អែកលើអត្រាចាក់វ៉ាក់សាំងបច្ចុប្បន្ន។
រដ្ឋនេះបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនកាលពីថ្ងៃច័ន្ទ រួមទាំងនៅក្នុងរដ្ឋធានីស៊ីដនី ដែលអនុញ្ញាតឱ្យការដ្ឋានសំណង់វិលត្រឡប់មកមានកម្មករពេញលេញ និងអាងហែលទឹកខាងក្រៅបើកដំណើរការឡើងវិញ ជាមួយនឹងវិធានការរក្សាគម្លាតសង្គម។
ជាងនេះទៅទៀត អាជ្ញាធរកាលពីថ្ងៃអាទិត្យ បានសន្យាថា ការធ្វើដំណើរនៅក្នុងរដ្ឋនឹងត្រូវបានអនុញ្ញាតនៅពេលអត្រាចាក់វ៉ាក់សាំងឈានដល់កម្រិត ៨០% ។
គួររំលឹកថា ទីក្រុងមែលប៊ន ត្រូវបានគេរំពឹងថា នឹងបន្ធូរបន្ថយការទប់ស្កាត់ខ្លះចាប់ពីថ្ងៃពុធ នៅពេលដែលអត្រាចាក់វ៉ាក់សាំងលើកដំបូងរបស់រដ្ឋកើនលើស ៨០%។ NR