ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ពីការឆ្លងជំងឺកូវីដ១៩ ចំនួន ១០២ ករណី កាលពីថ្ងៃអាទិត្យនៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានប្រយុទ្ធនឹងការរីករាលដាលយ៉ាងឆាប់រហ័ស ដែលនាយករដ្ឋមន្រ្តី Pham Minh Chinh បាននិយាយថា បានគំរាមកំហែងដល់ស្ថេរភាពនយោបាយ ប្រសិនបើមិនបានគ្រប់គ្រងទាន់ពេលទេ។
ក្រសួងសុខាភិបាលបាននិយាយថា ករណីថ្មីបានធ្វើអោយការឆ្លងសរុបកើនឡើងដល់ ៣.៣៣២ ករណី ចាប់តាំងពីការរាតត្បាត ជាមួយនឹងមនុស្សស្លាប់ចំនួន ៣៥ នាក់។
តួយ៉ាង ប្រទេសវៀតណាម ត្រូវបានគេកោតសរសើរចំពោះកំណត់ត្រារបស់ខ្លួន តាមរយៈការផ្ទុះឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែគ្រប់គ្រងស្ថានភាពបានល្អ ដោយបានធ្វើតែសទ្រង់ទ្រាយធំ និងការទប់ស្កាត់យ៉ាងតឹងរឹង រួមទាំងកម្មវិធីចត្តាឡីស័ក។
ប៉ុន្តែការផ្ទុះថ្មីមួយ បានកើតឡើងកាលពីចុងខែមុន បានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេស ដោយបានឆ្លងដល់មនុស្ស ៣៣៣ នាក់ នៅក្នុង ២៥ រាជធានី-ខេត្ត រួមទាំងរដ្ឋធានី ហាណូយ និងបន្សល់ទុកមន្ទីរពេទ្យប្រមាណ ១០ កន្លែង ក្នុងស្ថានភាពបិទខ្ទប់។
ប្រសិនបើការរាលដាល រីករាលដាលពាសពេញប្រទេស វានឹងប៉ះពាល់ដល់ស្ថេរភាពនយោបាយ សុខភាពប្រជាជន និងការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន ហើយលទ្ធផលនឹងមិនអាចទាយទុកជាមុនបានទេ។
លោក Pham Minh Chinh បាននិយាយថា ការឆ្លងមេរោគកូរូណាវីរុសនៅក្នុងប្រទេសជិតខាងបានដាក់សម្ពាធលើប្រទេសវៀតណាម ដោយបន្ថែមថា ជនអន្តោប្រវេសន៍ខុសច្បាប់ស្ថិតក្នុងចំណោមប្រភពសំខាន់នៃវីរុស។
ឆ្លើយតបនឹងនេះដែរ ក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីថ្មីចំនួន ១០២ ករណី មាន ៩២ ករណី ជាការឆ្លងរាលដាលនៅក្នុងតំបន់។NR