ឥណ្ឌា៖ ប្រទេសឥណ្ឌានៅថ្ងៃច័ន្ទ បានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួនជាង ៣០ ម៉ឺនករណី សម្រាប់រយៈពេល ១២ ថ្ងៃ ជាប់ៗគ្នា បានធ្វើអោយចំនួនឆ្លងសរុបកើនដល់ជិត ២០ លាន ករណី ខណៈពេលដែលការស្លាប់ដោយសារជំងឺនេះ កើនឡើង ៣.៤១៧ នាក់ ។
ជាមួយនឹងករណីថ្មីចំនួន ៣៦៨.១៤៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ការឆ្លងជំងឺកូវីដ១៩ សរុបនៅឥណ្ឌាមានចំនួន ១៩.៩៣ លាននាក់ ហើយចំណែកអ្នកស្លាប់សរុបមានចំនួន ២១៨.៩៥៩ នាក់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។