តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានយល់ព្រមបើកបណ្តាញទូរស័ព្ទបន្ទាន់យោធាជាមួយប្រទេសចិន នៅឆ្នាំក្រោយ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃអង្គារ ដោយលើកឡើងពីកិច្ចពិភាក្សានាពេលថ្មីៗនេះរវាងលោក Kishi និងសមភាគីចិន។
លេខាធិការខុទ្ទកាល័យ លោក Hirokazu Matsuno បាននិយាយថា លោក Kishi បានធ្វើការហៅជាវីដេអូខល ជាមួយ លោក Wei Fenghe កាលពីថ្ងៃច័ន្ទ ដែលប្រមុខការពារជាតិជប៉ុនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ NR