ករណីវ៉ារ្យ៉ង់វីរុសរបស់ឥណ្ឌានៅចក្រភពអង់គ្លេសកើនឡើងទ្វេដង ដល់ជិត ៧.០០០ ករណី ក្នុងមួយសប្តាហ៍
3 ឆ្នាំ មុន
អង់គ្លេស៖ យោងតាមរយៈការផ្សាយរបស់សុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេសបានរកឃើញថា មានករណីឆ្លងវ៉ារ្យ៉ង់វីរុសប្រភេទ B.1.617.2 សរុបជិត ៧.០០០ ករណី ដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា គឺមានច្រើនជាងទ្វេដងនៃចំនួនសរុបកាលពីលើកមុន។
ទិន្នន័យរបស់ PHE បានបង្ហាញថា មានករណីឆ្លងនៃវីរុសសរុបចំនួន ៦.៩៥៩ ករណី ដែលកើនឡើង ៣.៥៣៥ ករណី ពីរបាយការណ៍ដែលបានរាយការណ៍កាលពីសប្តាហ៍មុន។ NR