អាមេរិក៖ ភ្លើងឆេះព្រៃនៅរដ្ឋ អារីហ្សូណា (Arizona) កើនឡើងស្ទើរតែមួយធ្វេរជាបី នៅក្នុងតំបន់ កាលពីថ្ងៃពុធ បន្ទាប់ពីបានឆេះសំណង់អគារជាច្រើន និងបង្ខំមនុស្សរាប់ពាន់នាក់ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់ជនបទដែលរងគ្រោះដោយសារគ្រោះរាំងស្ងួត។

យោងតាមសេចក្តីថ្លែងការណ៍របស់សេវាកម្មព្រៃឈើ សហរដ្ឋអាមេរិក បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះត្រូវបានគេដាក់ឈ្មោះថា Tunnel Fire បានលេបត្របាក់ភាគឦសានលើភ្នំ និងជ្រលងភ្នំដែលគ្មានមនុស្សរស់នៅ ១៤ ម៉ាយល៍ (២៣ គីឡូម៉ែត្រ) ភាគខាងជើងនៃទីក្រុង Flagstaff រដ្ឋ Arizona ។

ការចេញផ្សាយនោះបានអោយដឹងថា អណ្តាតភ្លើងបានឆេះក្នុងទំហំ ១៦.៦២៥ ហិចតា ដែលជាផ្ទៃដីដែលធំជាងទីក្រុង Manhattan ទៅទៀត ដោយបានរំកិលឆ្លងកាត់វិមានជាតិ Sunset Crater Volcano ដែលមានមជ្ឈមណ្ឌលសម្រាប់ភ្ញៀវទេសចរ និងផ្លូវសំរាប់ដើរ។

ក្រុមប្រឹក្សាភិបាលនៃស្រុក Coconino បាននិយាយផងដែរថា ដោយសារខ្យល់និទាឃរដូវបក់បោកខ្លាំង ភ្លើងបានបង្ខំអោយអ្នកស្រុកជាង ២.០០០ នាក់ ចាកចេញពីផ្ទះរបស់ពួកគេ។

ជាងនេះទៅទៀត ការិយាល័យតម្រួតតំបន់បាននិយាយថា យ៉ាងហោចណាស់សំណង់ចំនួន ២៥ កន្លែង ត្រូវបានឆេះ បន្ទាប់ពីភ្លើងបានរលត់ទៅផ្នែកខ្លះនៃសហគមន៍ Wupatki Trails និង Timberline Estates ដែលត្រូវបានសាងសង់នៅក្នុងព្រៃស្រល់។

គួរបញ្ជាក់ថា តំបន់នេះគឺជាផ្នែកមួយនៃតំបន់នៃរដ្ឋ Arizona, New Mexico, Utah និង Colorado ដែលក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះជួបប្រទេះនឹងគ្រោះរាំងស្ងួត មិនចេះឈប់ឈរ បន្ទាប់ពីសីតុណ្ហភាពជាមធ្យមនៅក្នុងតំបន់បានកើនឡើងប្រហែល ១,៤ អង្សាហ្វារិនហៃ ក្នុងសតវត្សកន្លងមកនេះ។ NR

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ