DHAKA៖ ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ៧ នាក់ បានស្លាប់ និងមនុស្សជាង ៥០ នាក់ បានរងរបួសនៅក្នុងការផ្ទុះមួយ នៅក្នុងរដ្ឋធានី បង់ក្លាដែស កាលពីល្ងាចថ្ងៃអាទិត្យ។

មូលហេតុនៃការផ្ទុះដែលបានកើតឡើងនៅជាន់ផ្ទាល់ដីនៃអគារកម្ពស់ ៣ ជាន់ នៅលើដងផ្លូវដ៏មមាញឹកក្នុងតំបន់ Dhaka'a Moghbazar ដោយមិនត្រូវបានគេដឹងភ្លាមៗនោះទេ។

ស្នងការប៉ូលីសក្រុង Dhaka បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងមានព័ត៌មាន ដែលរហូតមកដល់ពេលនេះមានមនុស្ស ៧ នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ ហើយ ៥០ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ” ។

ជាងនេះទៅទៀត អាគារ ៧ ដែលនៅជិតនោះ និងរថយន្តក្រុង ៣ គ្រឿង បានរងការខូចខាតក្នុងការផ្ទុះនេះផងដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ