លោកនាយករដ្ឋមន្រ្តី Boris Johnson បាននិយាយថា ភ័ស្តុតាងដំបូងបានបង្ហាញថា ភាពខុសគ្នានៃវីរុសហ្សែនដែលកើតមាននៅក្នុងចក្រភពអង់គ្លេសអាចនឹងមានគ្រោះថ្នាក់កាន់តែច្រើនដល់អាយុជីវិត។ ទោះយ៉ាងណា វានៅតែមានភាពមិនច្បាស់លាស់ជុំវិញចំនួននេះ ហើយវ៉ាក់សាំងនៅតែត្រូវបានគេរំពឹងថានឹងដំណើរការ។
ករណីឆ្លងថ្មីបន្ថែមទៀតនៃវ៉ារ្យ៉ង់ (variant) បានរីករាលដាលយ៉ាងខ្លាំងខ្លានៅទូទាំងចក្រភពអង់គ្លេស។ លោក Johnson បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា “បន្ថែមពីលើការរីករាលដាលកាន់តែលឿន ឥឡូវនេះវាក៏លេចចេញនូវភស្តុតាងមួយចំនួនដែលបង្ហាញថាវ៉ារ្យ៉ង់ថ្មី (វ៉ារ្យ៉ង់ដែលត្រូវបានកំណត់ដំបូងនៅទីក្រុងឡុងនិងភាគអាគ្នេយ៍) អាចមានអត្រាមរណៈខ្ពស់ជាង។
សុខមាលភាពសាធារណៈប្រទេសអង់គ្លេស, Imperial College London, the London School of Hygiene and Tropical Medicine and the University of Exeter បានព្យាយាមវាយតម្លៃថាតើវ៉ារ្យ៉ង់ថ្មីមានគ្រោះថ្នាក់ដល់កំរិតណា។ ភ័ស្តុតាងរបស់ពួកគេត្រូវបានវាយតម្លៃដោយក្រុមអ្នកវិទ្យាសាស្ត្រលើក្រុមផ្តល់ប្រឹក្សាអំពីការគំរាមកំហែងដល់ការដកដង្ហើម (Nervtag)។ ក្រុមនេះបានសន្និដ្ឋានថាមាន "លទ្ធភាពប្រាកដនិយម" ដែលថាវីរុសកាន់តែសាហាវ ប៉ុន្តែនេះមិនច្បាស់លាស់នៅឡើយទេ។
លោក Sir Patrick Vallance ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានពណ៌នាអំពីទិន្នន័យនេះថា មិនទាន់មានភាពប្រាកដប្រជានៅឡើយទេ។ គាត់បាននិយាយថា "ខ្ញុំចង់សង្កត់ធ្ងន់ថា មានភាពមិនប្រាកដប្រជាច្រើនជុំវិញតួលេខទាំងនេះ ហើយយើងត្រូវការការងារបន្ថែមទៀតដើម្បីទទួលបានលទ្ធផលច្បាស់លាស់ ប៉ុន្តែវាច្បាស់ណាស់ថាជាការព្រួយបារម្ភដែលថាការកើនឡើងនៃអត្រាមរណភាពក៏ដូចជាការកើនឡើងនៃការចម្លង"។
ការងារពីមុនបង្ហាញថាវ៉ារ្យ៉ង់ថ្មីរីករាលដាលលឿនជាងកន្លែងផ្សេងៗទៀតពី ៣០% ទៅ ៧០% ហើយមានតម្រុយថាវាមានអត្រាមរណៈច្រើនជាងមុនដល់ទៅប្រមានជា ៣០ ភាគរយ។
ឧទាហរណ៍ ១,០០០ នាក់ នៃមនុស្សអាយុ ៦០ ឆ្នាំដែលបានឆ្លងវីរុសចាស់ ១០ នាក់ក្នុងចំនោមពួកគេប្រហែលជាត្រូវស្លាប់ ប៉ុន្តែវាកើនឡើងដល់ប្រហែល ១៣ នាក់ជាមួយវ៉ារ្យ៉ង់ថ្មី។
ភាពខុសគ្នានេះត្រូវបានរកឃើញនៅពេលពិនិត្យមើលមនុស្សគ្រប់គ្នាដែលធ្វើតេស្តវិជ្ជមានលើ Covid ប៉ុន្តែការវិភាគតែទិន្នន័យមន្ទីរពេទ្យមិនបានរកឃើញថាគ្មានការកើនឡើងអត្រាស្លាប់ទេ។ ការថែទាំនៅមន្ទីរពេទ្យមានភាពប្រសើរឡើងក្នុងកំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺរាតត្បាតដោយសារវេជ្ជបណ្ឌិតកាន់តែដឹងច្រើននៅក្នុងការព្យាបាលជំងឺនេះ។
គួររំលឹកផងដែរថា វ៉ារ្យ៉ង់ថ្មីត្រូវបានរកឃើញជាលើកដំបូងនៅ Kent ក្នុងខែកញ្ញា។ ឥលូវនេះវាជាប្រភេទមេរោគទូទៅបំផុតនៅអង់គ្លេស និងអៀរឡង់ខាងជើង ហើយបានរាលដាលដល់ប្រទេសជាង ៥០ ផ្សេងទៀត។