OTTAWA៖ លោកនាយករដ្ឋមន្រ្តី Justin Trudeau បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្ញៀវទេសចរណ៍បរទេសដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសកាណាដាក្នុងរយៈពេលណាមួយនោះទេ ពីព្រោះរដ្ឋាភិបាលមិនចង់ធ្វើឱ្យគ្រោះថ្នាក់ដល់វឌ្ឍនភាពប្រទេស ចំពោះអ្នកដែលផ្ទុកវីរុសនេះទេ។


នៅពេលត្រូវបានសួរដោយអ្នកយកព័ត៌មានថា តើនៅពេលណាដែលប្រទេសកាណាដានឹងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ដែលមិនបានចាក់វ៉ាក់សាំងចូលមកប្រទេសនេះ លោក Justin Trudeau បានឆ្លើយតបថា “ខ្ញុំអាចប្រាប់អ្នកឥឡូវនេះថា វានឹងមិនកើតឡើងជាបណ្តោះអាសន្ន មួយរយៈពេល” ។


គិតត្រឹមសប្តាហ៍នេះ ប្រទេសកាណាដាបានលើកលែងលក្ខខណ្ឌចត្តាឡីស័កសម្រាប់តែពលរដ្ឋដែលបានទទួលថ្នាំបង្ការពេញលេញ។ ប៉ុន្តែភ្ញៀវទេសចរណ៍បរទេសដែលមិនមានការចាំបាច់  មិនបានមកបំពេញភារកិច្ច ឬក៍ជំនួញអ្វី នៅតែមិនត្រូវបានអនុញ្ញាតឱ្យចូល ទោះបីមានសម្ពាធពីវិស័យទេសចរណ៍ខ្លាំងយ៉ាងណារបស់ប្រទេសក៏ដោយ។ មិនដូចជាសហរដ្ឋអាមេរិកនោះទេ ដែលមិនមានតម្រូវការវ៉ាក់សាំងសម្រាប់ភ្ញៀវទេសចរណ៍។ លោក Trudeau បានបន្ថែមថា នៅពេលនេះការពិភាក្សាអំពីការដកការរឹតបន្តឹងព្រំដែនត្រូវបានផ្តោតលើអ្នកដំណើរដែលទទួលថ្នាំបង្ការពេញលេញ។


លោកបានមានប្រសាសន៍បញ្ជាក់ថា “ជំហានបន្ទាប់ យើងនឹងពិនិត្យមើលនូវវិធានការណ៍ណាដែលយើងអាចអនុញ្ញាតិអោយអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបានពេញលេញ” ។ យើងនឹងត្រូវនិយាយបន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

គួររំលឹកថា រដ្ឋាភិបាលនៅប្រទេសកាណាដានិងសហរដ្ឋអាមេរិក បានប្រឈមនឹងសម្ពាធក្នុងការបើកព្រំដែនចេញចូលធំបំផុតនៅលើពិភពលោក ដែលត្រូវបានបិទសម្រាប់ការធ្វើដំណើរដែលមិនចាំបាច់ (មិនមានភារកិច្ចត្រូវបំពេញ ឬក៍ជំនួញអ្វី) ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មកម្ល៉េះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ