LONDON៖ ការសិក្សាមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថា វ៉ាក់សាំងពីរដូសនៃ Pfizer (PFE.N) ឬវ៉ាក់សាំង AstraZeneca (AZN.L) COVID-១៩ ស្ទើរតែមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់វីរុស Delta ដែលមានការចម្លងខ្ពស់ ដូចដែលវាប្រឆាំងនឹងវ៉ារ្យ៉ង់វីរុស Alpha ដូចកាលពីមុនដែរ។

ក្រុមមន្រ្តីនិយាយថា វ៉ាក់សាំងមានប្រសិទ្ធិភាពខ្ពស់ប្រឆាំងនឹងវ៉ារ្យ៉ង់វីរុស Delta ឥលូវនេះវ៉ារ្យ៉ង់វីរុសនេះមានការឆ្លងខ្លាំងនៅទូទាំងពិភពលោក។ ទោះបីយ៉ាងណា ការសិក្សានេះបានបញ្ជាក់ម្តងទៀតថា វ៉ាក់សាំងមួយដូសមិនគ្រប់គ្រាន់សម្រាប់ការការពារខ្ពស់នោះទេ។

ការសិក្សាដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសថ្មីបញ្ជាក់ពីការរកឃើញដ៏សំខាន់ដែលផ្តល់ដោយសុខភាពសាធារណៈអង់គ្លេសកាលពីខែឧសភា អំពីប្រសិទ្ធភាពវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិតដោយ Pfizer-BioNTech និង Oxford-AstraZeneca (AZN.L) ផ្អែកលើទិន្នន័យជាក់ស្តែងរបស់ពិភពលោក។

ការសិក្សាកាលពីថ្ងៃពុធ បានរកឃើញថា ការចាក់ថ្នាំ Pfizer ចំនួនពីរដូស មានប្រសិទ្ធភាព ៨៨% ក្នុងការការពារពីរោគសញ្ញាជំងឺវ៉ារ្យ៉ង់វីរុស Delta បើប្រៀបធៀបទៅនឹង ៩៣.៧% ដែលប្រឆាំងនឹងវ៉ារ្យង់វីរុស Alpha គឺដូចគ្នានឹងរបាយការណ៍ពីមុនដែរ។

អ្នកស្រាវជ្រាវសុខភាពសាធារណៈអង់គ្លេស បានសរសេរក្នុងការស្រាវជ្រាវថា “មានភាពខុសគ្នាតិចតួចនៃប្រសិទ្ធភាពនៃវ៉ាក់សាំងប៉ុណ្ណោះដែលត្រូវបានគេសម្គាល់ឃើញជាមួយនឹងភាពខុសគ្នានៃវ៉ារ្យ៉ង់វីរុស Delta បើប្រៀបធៀបជាមួយនឹងវ៉ារ្យង់វីរុស Alpha បន្ទាប់ពីទទួលបាននូវវ៉ាក់សាំងចំនួនពីរដូស” ។

ប៉ុន្តែដោយឡែក ទិន្នន័យពីប្រទេសអ៊ីស្រាអែល បានប៉ាន់ប្រមាណពីប្រសិទ្ធភាពទាបបន្ទាប់ពីការចាក់ថ្នាំ Pfizer ប្រឆាំងនឹងរោគសញ្ញាជំងឺ ទោះបីជាការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរនៅតែខ្ពស់ក៏ដោយ។

គួររំលឹកថា ការសិក្សាពេញលេញដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះ បានរកឃើញថា ការចាក់វ៉ាក់សាំង Pfizer មួយដូសមានប្រសិទ្ធភាព ៣៦% ហើយវ៉ាក់សាំងរបស់ AstraZeneca មួយដូសមានប្រសិទ្ធភាព ៣០% ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ